ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់ នៅក្នុងខណ្ឌសែនសុខ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវនឹងថ្ងៃ៤កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះ គឺជាជំនួបសំណេះសំណាលលើកទី ១៩ហើយ ចាប់តាំងពីខែកញ្ញាមក។ មានកម្មករ និយោជិតសរុបប្រមាណជា ២០ម៉ឺននាក់ មកពីរោងចក្រជិត ៦០០រោងចក្រ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលដោយផ្ទាល់។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាគ្មានវិបត្តិនយោបាយនោះទេ មានតែអ្នកនយោបាយដែលមានវិបត្តិ ហើយកម្ពុជា ក៏គ្មានអ្នកទោសនយោបាយដែរ គឺមានតែអ្នកនយោបាយដែលជាប់ទោសព្រហ្មទណ្ឌ។ សម្តេចតេជោ បន្តថ្លែងថា ប្រទេសកម្ពុជាមិនអាចធ្វើជា ចំណាប់ខ្មាំងរបស់នរណាម្នាក់បានឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី០២ … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់ នៅក្នុងខណ្ឌសែនសុខ